Developed by Khmer Focus
ជួបពិភាក្សាជាមួយក្រុមបេសកកម្មវាយតម្លៃគម្រោង របស់ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា រួម​ជា​មួយ​មន្ត្រី​ពាក់ព័ន្ធ បាន​ទទួល​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​បេសកកម្ម​វាយ​តម្លៃ​គម្រោង របស់​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ GIZ ស្តីពី​គម្រោង ១- ការ​គ្រប់គ្រង​ទឹក នៅ​តំបន់​ល្បាក់​ខោន រវាង​កម្ពុជា-ឡាវ និង ២- ការ​គ្រប់​គ្រង​ទឹក​ជំនន់ និង​ភាព​រាំង​ស្ងួត នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ។ បេសកកម្មនេះគឺដើម្បីពិភាក្សាជាមួយគ្រប់អ្នកពាក់ព័ន្ធលើការកសាងផែនការ និងពិនិត្យលទ្ធភាពលើការជួយទ្រទ្រង់បន្តពីសំណាក់ GIZ លើការអនុវត្តផែនការដែលបានកសាងឡើងនោះ។

GIZ ក៏បានជួបពិភាក្សាដាច់ដោយឡែក នៅថ្ងៃដដែលជាមួយស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រុមបេសកកម្មនេះនឹងជួបពិភាក្សាផ្ទាល់ជាមួយឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងគ្រោងចុះទៅជួបពិភាក្សាជាមួយបណ្តាមន្ទីរពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ រួមទាំងការចុះពិនិត្យទីតាំងគម្រោង ដែលសម្របសម្រួលរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម៕