ចុះពិនិត្យទីតាំង និងជួបពិភាក្សាគ្នាអំពី ការរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៣ (ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធាន អនុគណៈកម្មការឯកសារ និងផ្សព្វផ្សាយព័ត៌មាន ឯកឧត្តម ពេជ ឌុន ប្រធាន អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងឯកឧត្តម គល់ វឌ្ឍនា ប្រធាន អនុគណៈកម្មការពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន និងសិល្បៈ បានចុះពិនិត្យទីតាំង និងជួបពិភាក្សាគ្នាអំពី ការរៀបចំកិច្ចប្រជុំកំពូល គណ:កម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប ថ្ងៃទី ២-៥ ខែមេសា ឆ្នាំ២០១៨៕