Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពី គោលការណ៍ណែនាំ សម្រាប់ការប្រមូលទិន្នន័យ នៃការប្រើប្រាស់ដីកសិកម្ម (ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨)

ហាណូយ៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី គោល​ការណ៍​ណែនាំ សម្រាប់​ការ​ប្រមូល​ទិន្នន័យ នៃ​ការ​សិក្សា​សាក​ល្បង លើ​ការ​តាម​ដាន ការ​ប្រើប្រាស់​ដី​កសិកម្ម ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង​បួន (កម្ពុជា ឡាវ ថៃ និង​វៀតណាម) និង​មន្រ្តី​លេខា​ធិការដ្ឋាន គណ:​កម្មការ​ទន្លេ​មេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ (១). ដើម្បីពិនិត្យ និងពិភាក្សាអំពី គោលការណ៍ណែនាំ សម្រាប់ការប្រមូលទិន្នន័យ និង (២). ដើម្បីពិនិត្យ និងពិភាក្សាលើ គំរូរបាយការណ៍ សម្រាប់រៀបចំរបាយការណ៍បញ្ចប់៕