Developed by Khmer Focus
វេទិកាពិភាក្សាស្តីពី ដំណើរការឆ្ពោះទៅរកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ (ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ជា​វាគ្មិន ក្នុង​វេទិកា​ពិភាក្សា​ស្តីពី ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​កិច្ច​ប្រជុំ​កំពូល គណៈ​កម្មការ​ទន្លេ​មេគង្គ លើក​ទី៣ ក្រោម​ប្រធាន​បទ "ទន្លេ​មេគង្គ​តែ​មួយ ស្មារតី​តែ​មួយ" ដោយ​មាន​ការ​ចូល​រួម​ពី​វាគ្មិន​តំណាង​ក្រសួង​បរិស្ថាន និង​រដ្ឋ​បាល​ជល​ផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ។

គោលបំណង ដើម្បីផ្សព្វផ្សាយជូនជ្រាបអំពីដំណើរការកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅដើមខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ៕