ចុះពិនិត្យទីតាំងបឋមសម្រាប់ការសាកល្បងវិធីសាស្រ្តបញ្ជីសារពើភ័ណ្ឌដីសើម (ថ្ងៃទី៣០ ខែមេសា-០១ ខែឧសភា ឆ្នាំ២០១៨)
បាត់ដំបង៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារនាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី រួមជាមួយនឹងមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងបឋម សម្រាប់ការសាកល្បងវិធីសាស្រ្តបញ្ជីសារពើភ័ណ្ឌដីសើម ក្នុងតំបន់រ៉ាមសាព្រែកទាល់ ក្នុងខេត្តបាត់ដំបង ដើម្បីយល់ដឹងពីស្ថានភាពភូមិសាស្រ្ត និងការកសាងផែនការសកម្មភាពសម្រាប់ការសាកល្បង៕