Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញថ្នាក់តំបន់លើកទី១ ផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូ (ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនាញ​ថ្នាក់​តំបន់​លើក​ទី១ ផ្នែក​យុទ្ធសាស្ត្រ និង​ភាព​ជា​ដៃ​គូ នៅ​លេខាធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ​ ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិក​មេគង្គ និង​មន្ត្រី​លេខាធិការ​ដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំ៖

១/. យល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមជំនាញ​ ផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូ

២/.​ ពិភាក្សាអំពីសកម្មភាពសហប្រតិបត្តិការរវាង MRC និងយន្តការផ្សេងៗទៀត Mekong-Langcang, GMS, ASEAN ពាក់ព័ន្ធការគ្រប់គ្រងធនធានទឹក និងបញ្ហាសហប្រតិបត្តិការទឹកឆ្លងដែន

៣/. ពិភាក្សា និងពិនិត្យផ្តល់ការយល់ព្រមលើសំណើសកម្មភាពសហការជាមួយចិន តាមរយ:សេចក្តីព្រាង​ MoU រវាង MRC និងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង

៤/. បច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា​ និង Mekong-Korea

៥/. បញ្ហាពាក់ព័ន្ធផ្សេងៗទៀត៕