Developed by Khmer Focus
សិក្ខាសាលាស្ដីពី បច្ចេកទេសលើការអភិរក្សធនធានទឹក និងវារីអគ្គិសនី (ថ្ងៃទី ១៣-១៩ ខែឧសភា ឆ្នាំ២០១៨)

ចិន៖ លោក ឡាយ វុទ្ធី និងលោក សាក់ សំអុល ដែលជាមន្ត្រី គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សាលា​ស្ដីពី បច្ចេកទេស​លើ​ការ​អភិរក្ស​ធន​ធាន​ទឹក និង​វារីអគ្គិសនី នៅ​ប្រទេស​ចិន ដែល​មាន​ការ​ចូល​រួម​ពី​មន្រ្តី​នៃ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ។

គោលបំណងនៃសិក្ខាសាលាដើម្បី៖

១. ពង្រឹងកិច្ចសហការបច្ចេកទេស ក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គ

២. ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសស្ដីពី ប្រព័ន្ធគ្រប់គ្រងធនធានទឹក និងវារីអគ្គិសនី

៣. ផ្លាស់ប្តូរបទពិសោធន៍លើការអភិរក្សធនធានទឹក និងវាវីអគ្គិសនី ក្នុងបណ្ដាប្រទេសទន្លេមេគង្គ៕