Developed by Khmer Focus
កិច្ចប្រជុំលើកទី១៦ គណៈកម្មាធិការចំរុះកម្ពុជា វៀតណាម (ថ្ងៃទី ១៦-១៧ ខែឧសភា ឆ្នាំ២០១៨)

វៀតណាម៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានចូលរួម​ក្នុង​គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​កិច្ចប្រជុំ​លើក​ទី១៦ គណៈ​កម្មាធិការ​ចំរុះ​កម្ពុជា វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៍ វិទ្យាសាស្ត្រ និងបច្ចេកទេស នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ការអភិវឌ្ឍធនធានទឹក ប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គ និងខ្លឹមសារនៃកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ និងកិច្ចប្រជុំកំពូល MRC លើកទី៣ នាខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាប គឺជាផ្នែកមួយដ៍សំខាន់ នៃកិច្ចសហការរវាងប្រទេសជិតខាង៕