Developed by Khmer Focus
កិច្ចប្រជុំលើកទី៥ នៃវេទិការួមរបស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ២៩-៣០ ខែឧសភា ឆ្នាំ២០១៨)

បាងកក៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ដែល​រួម​មាន​តំណាង​ថ្នាក់​អគ្គនាយក​រង និង​ប្រធាន អនុប្រធាន​នាយកដ្ឋាន នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​ធនធានទឹក និងឧតុនិយម និង​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៥ នៃវេទិការួមរបស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បី ១) ពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍ស្តីពី ការពិនិត្យឡើងវិញរបស់លេខាធិការដ្ឋាន លើការកែសម្រួលគ្រោងប្លង់នៃទំនប់វារីអគ្គិសនី សាយ៉ាបូរី របស់ឡាវ និងផ្តល់ការណែនាំដើម្បីការបញ្ចប់របាយការណ៍នេះ សម្រាប់ដាក់សុំការអនុម័តពីគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គនៅក្នុងឆ្នាំ២០១៨ ២) ពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃឯកសារបកស្រាយពន្យល់សម្រាប់នីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង និងផ្តល់ការណែនាំសម្រាប់ការបញ្ចប់ឯកសារនេះ ដើម្បីដាក់ដាក់សុំការអនុម័តពីគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គនៅក្នុងឆ្នាំ២០១៨ និង ៣) ពិភាក្សាលើឯកសារពាក់ព័ន្ធការអនុវត្តនីតិវិធី និងកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥៕