Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការជាតិ ដើម្បីពិនិត្យលើយន្តការសម្របសម្រួលចែករំលែកទិន្នន័យ និងព័ត៌មាន (ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានដឹកនាំ​កិច្ចប្រជុំ​ក្រុម​ជំនាញ​ការ​ជាតិ ដើម្បី​ពិនិត្យ​លើ​យន្តការ​សម្រប​សម្រួល ចែករំលែក​ទិន្នន័យ និង​ព័ត៌មាន សម្រាប់​ការ​កសាង​ផែនការ​អនុវត្តគម្រោងគ្រប់គ្រងធនធានទឹកឆ្លងដែន ក្នុងអនុអាងនៃទន្លេសេសាន ស្រែពក និងដីសណ្តទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញពាក់ព័ន្ធ អង្គការ IUCN WWF WB និងជំនាញការជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺ ពិភាក្សាលើដំណើរការ និងពិធីសារអនុម័តការចែករំលែកទិន្នន័យ ព័ត៌មាន ពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សម្រាប់គ្រប់គ្រងទិន្នន័យ និងដំណើរការពិធីសារអនុម័តសម្រាប់ការចែករំលែកទិន្នន័យនៅកម្រិតឆ្លងដែន រវាងប្រទេសកម្ពុជា និងវៀតណាម៕