Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ ក្រុម​ការងារ​អនុវត្តន៍​គម្រោង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន សម្រាប់ការគ្រប់គ្រង និង​អភិវឌ្ឍន៍ធនធានទឹក​ឆ្លងដែន នៅតំបន់ល្បាក់ខោន រវាងកម្ពុជា-ឡាវ ដែលទ្រទ្រង់ថវិកាដោយ​ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺមង់ (GIZ) ដោយមានការចូលរួមពី​មន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងផែនការ ក្រសួងទេសចរណ៍ មន្ទីរពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ និងក្រុមជំនាញការ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើការរៀបចំការចាប់ផ្តើមអនុវត្តគម្រោង និងទិន្នន័យព័ត៌មានពាក់ព័ន្ធ៕