Developed by Khmer Focus
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពី ការបែងចែក និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ (ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ​ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ ផ្សព្វផ្សាយ​ប្រកាស​លេខ ៤៣០ គ.ជ.ទ.ម.ក ចុះ​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ២០១៨ ស្តីពី​ការ​បែងចែក និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រី​រាជការ​ថ្មី​ ១២រូប ដែល​បាន​បញ្ចប់​កម្មសិក្សា​នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងប្រកាសលេខ៤៦៦ គ.ជ.ទ.ម.ក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការផ្ទេរភារកិច្ចលោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី ទៅបំពេញភារកិច្ចជាអនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានមានមតិណែនាំផ្តាំផ្ញើជូនមន្ត្រីរាជការថ្មី ដែលបានបែងចែក និងប្រគល់ភារកិច្ចជូនទៅតាមនាយកដ្ឋាននីមួយៗ ត្រូវខិតខំធ្វើការ មានសាមគ្គីភាព​ និងគោរពវិន័យការងារ៕