Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងការបង្កើតផែនការសកម្មភាពគម្រោង (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ ស្តីពី សេចក្តីព្រាង ការ​បង្កើត​ផែនការ​សកម្មភាព​គម្រោង សម្រាប់​អនុត្តន៍​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូលរួម​ពីមន្ត្រី នៃ​រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប សកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តី MRC និងជំនាញការអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺ៖

(១). ណែនាំសេចក្តីព្រាងផែនការសកម្មភាពគម្រោង ដល់ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ

(២). ពិភាក្សាអំពីលទ្ធផល និងសកម្មភាពអាទិភាព និងផ្លាស់ប្តូរព័ត៌មាន សម្រាប់ការបង្កើតផែនការសកម្មភាពគម្រោង ដើម្បីបំពេញតម្រូវការប្រទេសជាសមាជិក និងលើកកម្ពស់ការអនុវត្តការគ្រប់គ្រង និងអភិវឌ្ឍជលផលទឹកសាបក្នុងអាងទន្លេមេគង្គក្រោម

(៣). កំណត់ និងពិភាក្សាអំពីសូចនាករលទ្ធផលនៃសេចក្តីព្រាងផែនការសកម្មភាពគម្រោង៕