Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ឯកសារពន្យល់សម្រាប់នីតិវិធី (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ ស្តីពី ឯកសារ​ពន្យល់​សម្រាប់​នីតិវិធី ស្តីពី​ការ​ជូន​ដំណឹង ការ​ពិគ្រោះយោបល់​ជា​មុន និង​ការ​ព្រមព្រៀង ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ថ្នាក់​អគ្គនាយក​រង និង​ប្រធាន អនុប្រធាន​នាយកដ្ឋាន នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើឯកសារពន្យល់សម្រាប់នីតិវិធី ស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង សម្រាប់ដាក់សុំការយល់ព្រមពីគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ នាពេលខាងមុខ៕