Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការចាប់ផ្តើមអនុវត្គគម្រោងគ្រប់គ្រង (ថ្ងៃទី២២ មិថុនា ២០១៨)

វៀងច័ន្ទ៖ នៅ​លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ MRCS បាន​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​ចាប់​ផ្តើម​អនុវត្គ​គម្រោង​គ្រប់គ្រង​ និង​ការ​អភិរក្ស​បរិស្ថាន​ក្នុង​អាង​ទ​ន្លេ​មេគង្គ ដែល​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​សម្រប​សម្រួល​ផ្នែក​បរិស្ថាន និងមន្ត្រីមកពី​នាយកដ្ឋាន​ជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ  និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីសម្របសម្រួលផ្នែកបរិស្ថាននៃប្រទេសជាសមាជិក មន្ត្រី MRCS  និង​ក្រុមការងារគម្រោង JICA។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីបង្ហាញ និងពិភាក្សាលើរបាយការណ៍បណ្តោះអាសន្នចុងក្រោយ និងពិនិត្យ​ ពិភាក្សាលើលទ្ធផលនៃរបកគំហើញសំខាន់ៗ​ បន្ទាប់ពីការជួបប្រជុំក្រៅផ្លួវការជាមួយ NMCs និងក្រសួងពាក់ព័ន្ធរបស់ប្រទេសជាសមាជិក៕