Developed by Khmer Focus
សិក្ខាសាលាថ្នាក់តំបន់ស្តីពី របាយការណ៍ចុងក្រោយអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី (ថ្ងៃទី ២៨-២៩ ខែមិថុនា ឆ្នាំ២០១៨)

បាងកក៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង លោក គឹម សីហា អនុប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ងួន វិចិត្រ អនុប្រធាន​នាយកដ្ឋាន​បណ្តា​គម្រោង និង​កម្មវិធី នៃគណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខាសាលា​ថ្នាក់តំបន់​ស្តីពី របាយការណ៍​ចុង​ក្រោយ​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វារីអគ្គិសនី​ប្រកបដោយ​និរន្តរភាព និង​ការ​គ្រប់គ្រង​ធនធានទឹក ដែល​រៀបចំ​ឡើង​ដោយ គណៈ​កម្មការ​ទន្លេ​មេគង្គ MRC និង​វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) និងដោយមានការចូលរួមពីមន្ត្រីនៃប្រទេសសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រី MRCS  ទីប្រឹក្សាគម្រោង និងក្រុមការងារ KDI សរុបចំនួន ៣៥រូប។

គោលបំណងនៃសិក្ខាសាលាដើម្បី (១). ផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវចុងក្រោយ ទៅភាគីពាក់ព័ន្ធ និង (២). ដើម្បីពិភាក្សាជាមួយទីប្រឹក្សាគម្រោងអំពី អនុសាសន៍គោលនយោបាយចុងក្រោយ៕