Developed by Khmer Focus
កិច្ចប្រជុំចរចារថវិកាកម្រិតជំនាញ (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក​ អ៊ូ​ សុផាណា ប្រធាននាយកដ្ឋាន លោក ឆេង សុភ័ក្ត្រ និង​លោកស្រី​ ស្វាយ សុភី អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ លោក ហាក់ សុជាតិ ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ឈាង ហុង​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ជា​មួយ​ប្រតិភូ​ក្រុម​ការងារ​ថវិកា នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំដោយឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមថវិកាក្រសួង បានចូលរួមកិច្ចប្រជុំចរចារថវិកាកម្រិតជំនាញ ជាមួយក្រុមថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុង លុយណា អគ្គនាយរងថវិកា៕