Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារ​កម្ពុជា ដែល​មាន​តំណាង​មក​ពី ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​រ៉ែ និង​ថាមពល រដ្ឋបាល​ជលផល និង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការ​ពិនិត្យ​ឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់គម្រោងទំនប់វារីអគ្គិសនីនៅលើទន្លេមេនៃទន្លេមេគង្គ (PDG) ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីដំណើរការសម្រាប់ការធ្វើបច្ចុប្បន្នភាពឯកសារគោលការណ៍ណែនាំសម្រាប់គ្រោងប្លង់វារីអគ្គិសនី (Preliminary Design Guidance) លើទន្លេមេ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម (PDG) ឆ្នាំ២០០៩ និងប្រមូលមតិយោបល់បន្ថែមសម្រាប់កែលម្អរសេចក្តីព្រាង (P) PDG ២០១៨ សម្រាប់ធ្វើផែនការអនុវត្តបន្ត៕