Developed by Khmer Focus
កិច្ចប្រជុំលើកទី៦ គណៈកម្មាធិការថវិកា MRC (ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​ថវិកា​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៦ គណៈកម្មាធិការ​ថវិកា MRC ដោយមានការ​ចូលរួម​ពី​មន្ត្រី​ក្រុម​ការងារ​ថវិកា នៃប្រទេស​ជា​សមាជិក MRC មន្ត្រីតំណាង​ក្រុម​ដៃ​គូ​អភិវឌ្ឍន៍ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា៖

១/ របាយការណ៍លទ្ធផលការងារ និងហិរញ្ញវត្ថុ MRC ឆ្នំា២០១៧ និងឆមាសទី១ ឆ្នាំ ២០១៨

២/ ការត្រួតពិនិត្យឡើងវិញ​នូវវឌ្ឍនភាព ពាក់កណ្តាលឆ្នាំ​ (ពីខែមករា-មិថុនា) នៃការអនុវត្តផែនការ ការងារ​ និងថវិកា ឆមាសទី២ ឆ្នាំ២០១៨

៣/ ការត្រួតពិនិត្យឡើងវិញការចំណាយពាក់កណ្តាលឆ្នាំ និងការស្នើអនុម័តលើសំណើកែសម្រួលឡើងវិញនូវថវិការបស់ផែនការការងារ​ប្រចាំឆ្នាំ២០១៨​ សម្រាប់គម្រោងចំណាយបន្ត (កក្កដា-ធ្នូ​)៕