Developed by Khmer Focus
កិច្ចប្រជុំស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងទន្លេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ និង​ឯកឧត្តម​អគ្គលេខាធិការ​រង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូលរួម​កិច្ច​ប្រជុំ​ស្តីពី ការ​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ នៃ​អាង​ទន្លេ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង ក្រោម​អធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

កិច្ចប្រជុំនេះសហការរៀបចំឡើងដោយ អាជ្ញាធរទន្លេសាប ភ្នាក់ងារទឹកបារាំង Loire-Britany and Rhine-Meuse ការិយាល័យទឹកអន្តរជាតិបារាំង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងធនាគារពិភពលោក៕