Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកដំបូង ដើម្បីរៀបចំចំណាត់ថ្នាក់ផ្លូវទឹក និងនាវានៅកម្ពុជា (ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ លើកដំបូង ដើម្បី​រៀប​ចំ​ចំណាត់​ថ្នាក់​ផ្លូវ​ទឹក និង​នាវា​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាងក្រសួង​ ស្ថាប័នពាក់ព័ន្ធ​។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) បង្ហាញជូនក្រសួង ស្ថាប័នពាក់ព័ន្ធនូវការរៀបចំចំណាត់ថ្នាក់ផ្លូវទឹក និងនាវានៅកម្ពុជា (២) ពិភាក្សា និងឯកភាពលើបញ្ជីសំណួរសម្រាប់ប្រព័ន្ធចំណាត់ថ្នាក់ និង (៣) ពិភាក្សា និងឯកភាពលើសំណើបឋម នៃការរៀបចំផែនការជាបន្ត៕