Developed by Khmer Focus
សិក្ខាសាលាស្ដីពី ឧបករណ៍គ្រប់គ្រង់ទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និង​លោក សាក់ សំអុល មន្រ្តី​បច្ចេកទេស នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ចើញ​ចូល​រួម​សិក្ខា​សាលា​ស្ដីពី ឧបករណ៍​គ្រប់គ្រង់​ទឹក​ជំនន់ និង​ភាព​រាំងស្ងួត ដើម្បី​បន្ស៊ាំ​នឹង​អាកាសធាតុ និង​ការ​សរសេរ​ស្នើ​សុំ​គម្រោង ដែល​មាន​រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃ១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយដោយក្រសួងបរិស្ថាន និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា។

គោលបំណងនៃសិក្ខាសាលាគឺ

- បង្កើនចំណេះដឹង និងសមត្ថភាពមន្ត្រី ក្នុងការប្រើប្រាស់ឧបករណ៍គ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ដើម្បីបង្កើនការបន្ស៊ាំនឹងអាកាសធាតុ រួមទាំងយល់បន្ថែមលើដំណើរការរៀបចំសំណើគម្រោងពីមូលនីធិអាកាសធាតុបៃតង

- ចែករំលែកបទធិសោធន៍ពីភាពជោគជ័យ និងបរាជ័យរបស់ប្រទេសមួយចំនួន តាមរយៈបទបង្ហាញនានា៕