Developed by Khmer Focus
វគ្គបណ្តុះបណ្តាល និងការកសាងសមត្ថភាពស្តីពី ការកសាងផែនការយុទ្ធសាស្ត្រថវិកា (ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ លោក ចេង ឌុំ​ និង​លោកស្រី ទូច វណ្ណឡកឡែន មន្ត្រី​បច្ចេកទេស នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល និង​ការ​កសាង​សមត្ថភាព​ស្តីពី ការ​កសាង​ផែន​ការ​យុទ្ធសាស្ត្រ​ថវិកា និង​វិធី​សាស្ត្រ​រៀបចំ​ថវិកា​កម្មវិធី និង​ការ​អនុវត្ត​ថវិកា ក្រោមអធិបតីភាពឯកឧត្តម ចាន់​ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីមន្ត្រីមកពីអង្គភាពពាក់ព័ន្ធ ចំណុះក្រសួងធនធានទឹក និងឧតុនិយម។

វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី ១៨-២០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមន្ត្រីជំនាញកិច្ចការហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់បទបង្ហាញសំខាន់ៗ ដូចខាងក្រោម៖

១/. ចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

២/. គោលការណ៍​ និងនីតិវិធីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងថវិកាកម្មវិធី

៣/. នីតិវិធីចំណាយ និងការអនុវត្តថវិកា​៕