Developed by Khmer Focus
សិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពផែនការក្នុងការវាយតម្លៃលទ្ធផលនៃការអនុវត្តការងារ ឆ្នាំ២០១៨ (ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​នាយក​គម្រោង គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ ដំណាក់​កាល​ទី៣ សមាសភាគ​ទី២ បាន​ដឹក​នាំ​សិក្ខា​សាលា​ស្ដីពី ពង្រឹង​សមត្ថភាព​ផែនការ ក្នុង​ការ​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ ឆ្នាំ២០១៨ និង​ការរៀបចំ​ផែនការការងារ និងថវិកាសម្រាប់ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងធនធានទឹកនៅភូមិភាគឦសានកម្ពុជា ដែលមានតំបន់អនុវត្តគម្រោងនៅអនុតំបន់ទន្លេសេកុង សេសាន និងស្រែពក និងអនុតំបន់អាងព្រែកទាំង៤ ដែលស្ថិតក្នុងខេត្ត ស្ទឹងត្រែង រតនាគិរី មណ្ឌលគីរី និងក្រចេះ ដោយមានសិក្ខាកាមចូលរួម ពីមន្រ្តីធនាគារពិភពលោក និងក្រុមការងាររបស់គម្រោង ដែលជាមន្រ្ពីក្រសួងធនធាទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តទាំង៤ និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

សិក្ខាសាលាបានពិនិត្យ និងវាយតម្លៃលើលទ្ធផល និងដំណើរការវិវត្តការងារតាមផែនការក្នុងឆ្នាំ ២០១៨ កន្លងមក និងពិភាក្សាសេចក្តីព្រាងផែនការសកម្មភាពការងារ និងការលើកថវិកាប្រចាំឆ្នាំ ២០១៩។ សិក្ខាកាម ក៏បានសិក្សារៀនសូត្របន្ថែម តាមរយៈបទបង្ហាញនានាស្តីពី គំនិតផ្តួចផ្តើមក្នុងការបង្កើតប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេច ហៅថា DSS (Decision Support System) និងឧបករណ៍បច្ចេកទេសសម្រាប់សិក្សាវាយតម្លៃ និងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានអាងទន្លេ៕