Developed by Khmer Focus
កិច្ចប្រជុំផ្ទៃក្នុងនៃក្រុមការងារថ្នាក់ជាតិ សម្រាប់គម្រោងសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី ២០-២១ ខែ កញ្ញា ឆ្នាំ២០១៨)

បន្ទាយមានជ័យ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​នៃ​ក្រុម​ការងារ​ថ្នាក់ជាតិ សម្រាប់​គម្រោង​សហប្រតិបត្តិការ​ឆ្លងដែន​ស្តីពី ការ​គ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ក្នុង​តំបន់​ព្រំដែន​កម្ពុជា និង​ថៃ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ក្រុម​ការងារ​ថ្នាក់​ជាតិ ព្រម​ទាំង​ទីប្រឹក្សា និង​ជំនាញ​ការ​ជាតិ និង​ការ​ចុះ​សិក្សា​ស្វែងយល់​ទីតាំង​គម្រោងនៅអូរ ៣ជាន់ និងអូរ កៃដ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក្នុងផ្ទៃរងទឹកភ្លៀងរួមគ្នា និងមានប្រភពទឹកហូរពីប្រទេសថៃ។

កិច្ចប្រជុំបានពិនិត្យពិភាក្សា និងផ្តល់មតិយោបល់ផ្នែកបច្ចេកទេស លើឯកសាររបាយការណ៍ស្តីពី គំនិតផ្តួចផ្តើមដំបូង និងវិធីសាស្ត្រការប្រមូល និងវិភាគទិន្នន័យពាក់ព័ន្ធ ស្ថានការណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់ និងបានសិក្សារៀនសូត្រស្វែងយល់ និងបានគាំទ្រអំពីសារសំខាន់នៃសំណើប្រភេទម៉ូដែលជលសាស្ត្រ ម៉ូដែលជលគតិ និងម៉ូដែលធនធានទឹក និងឧបករណ៍បច្ចេកទេសសម្រាប់ប្រើប្រាស់ដើម្បីវិភាគ និងវាយតម្លៃសេណារីយ៉ូ និងកំណត់អន្តរាគមន៍ជាជម្រើសសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់ឆ្លងដែននៃប្រទេសកម្ពុជា-ថៃ៕