Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារអនុវត្តន៍គម្រោង កិច្ចសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ ក្រុម​ការងារ​អនុវត្តន៍​គម្រោង កិច្ចសហប្រតិបត្តិការ​ឆ្លងដែន សម្រាប់​ការ​គ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត រវាង​កម្ពុជា និង​ថៃ ដែល​ទ្រទ្រង់​ថវិកា​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍អាល្លឺមង់ (GIZ) ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងផែនការ ក្រសួងទេសចរណ៍ មន្ទីរពាក់ព័ន្ធ ក្រុមជំនាញការ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពជារួមដូចជា សេចក្តីព្រាងរបាយការណ៍ A នៃលទ្ធផល ការវិភាគដំបូង វិធីសាស្ត្របច្ចេកទេស ទិន្នន័យ និងផែនការការងារដែលបានស្នើឡើងសម្រាប់ជំហានបន្ទាប់ និងបន្តរៀបចំរបាយកាណ៍ B នៃការៀបចំសេណារីយ៉ូទឹកជំនន់ និងគ្រោះរាំងស្ងួត៕