Developed by Khmer Focus
ពិធីប្រគល់សម្ភារៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន (ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ប្រគល់​សម្ភារៈ​គម្រោង គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ឆ្លងដែន ដែល​ទ្រទ្រង់​ថវិកា​ដោយ​ធនាគារ​ពិភពលោក តាម​រយៈ​គណៈ​កម្មការ​ទន្លេ​មេគង្គ ដល់​អាជ្ញាធរ​ទន្លេសាប ដែល​ជា​ស្ថាប័ន​ទទួល​អនុវត្តន៍​គម្រោង ០១ ក្នុង​ចំណោម​គម្រោង​ឆ្លងដែន​ទាំង ០៤ ដែលកម្ពុជាទទួលអនុវត្តន៍គឺ គម្រោងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរទន្លេសាប និងអាងបឹងសុងក្លារបស់ថៃ។ លោក ស៊ិន វិសិដ្ឋ ប្រធាននាយកដ្ឋានអភិរក្ស និងអាជីវកម្ម តំណាងឱ្យអាជ្ញាធរទន្លេសាប ដែលមកទទួលសម្ភារៈគម្រោង រួមមាន៖ Voice Recorder ០២គ្រឿង Photocopy ០១គ្រឿង Printer ស-ខ្មៅ ០១គ្រឿង Printer Color ០១គ្រឿង Digital Camera ០២គ្រឿង Sade Box ០១គ្រឿង Whiteboard ០១ Folding table ០១គ្រឿង GPS ០១គ្រឿង និង Water deep measurement machine ០១គ្រឿង។ សូមជម្រាបជូនថា ការប្រគល់សម្ភារៈនេះជាការប្រគល់លើកទី២ ដែលការប្រគល់លើកទី១ ត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ៕