Developed by Khmer Focus
ពិធីប្រគល់សម្ភារៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន (ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ប្រគល់​សម្ភារៈ​គម្រោង គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ឆ្លងដែន ដែល​ទ្រទ្រង់​ថវិកា​ដោយ​ធនាគារ​ពិភពលោក តាម​រយៈ​គណៈ​កម្មការ​ទន្លេ​មេគង្គ ដល់​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ជា​អង្គភាព​ទទួល​អនុវត្តន៍​គម្រោង គ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន នៅតំបន់ដីសណ្តទន្លេមេគង្គ រវាងកម្ពុជា-វៀតណាម និងគម្រោងគ្រប់គ្រងជលផលឆ្លងដែន នៅតំបន់មេគង្គ-សេកុង រវាងកម្ពុជា-ឡាវ ដែលជាគម្រោង ០២ ក្នុងចំណោមគម្រោងឆ្លងដែនទាំង ០៤ ដែលកម្ពុជាទទួលអនុវត្តន៍។ តំណាងដែលមកទទួលសម្ភារៈគម្រោងមាន លោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោក ទូច ប៊ុនថង ប្រធានស្តីទី វិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប។

សម្ភារៈដែលត្រូវទទួលសម្រាប់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ រួមមាន៖ Voice Recorder ០៣គ្រឿង Photocopy ០១គ្រឿង Printer ស-ខ្មៅ ០១គ្រឿង Printer Color ០១គ្រឿង Digital Camera ០២គ្រឿង Safe Box ០១គ្រឿង Whiteboard ០១ Folding table ០២ និង GPS ០១គ្រឿង។

រីឯសម្ភារៈដែលត្រូវទទួលសម្រាប់រដ្ឋបាលជលផលរួមមាន៖ Voice Recorder ០១គ្រឿង Printer ស-ខ្មៅ ០១គ្រឿង Digital Camera ០១គ្រឿង Safe Box ០១គ្រឿង Whiteboard ០១ GPS ០១គ្រឿង និង Bookshelves ០២។ សូមជម្រាបជូនថាការប្រគល់សម្ភារៈនេះជាការប្រគល់លើកទី២ ដែលការប្រគល់លើកទី១ ត្រូវបានធ្វើឡឿងកាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ៕