Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ លើសេចក្តីព្រាងផែនការការងាររបស់ MRC ឆ្នាំ២០១៩ (ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ និងជាមន្ត្រីសម្របសម្រួលថ្នាក់ជាតិ សម្រាប់​ការងារមេគង្គ លោក ហាក់ សុជាតិ ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ លោក សុខ ខុម ប្រធាន​នាយកដ្ឋាន​បណ្ដាគម្រោង និង​កម្មវិធី លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា និង​លោក យិន សាវុធ​ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ លើសេចក្តីព្រាងផែនការការងារ របស់គណ:កម្មការទន្លេមេគង្គ ឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍន៍ និងមន្ត្រីលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំ​ពិភាក្សាកម្រិតបច្ចេកទេសនេះ ធ្វើឡើងដើម្បីពិនិត្យ​មើល និងពិភាក្សាកែសម្រួលឡើងវិញនូវបណ្តាសកម្មភាព និងថវិកា​ តាមផ្នែកទាំងបួន៖ ការងារគាំទ្រដំណើរការរដ្ឋបាល​​ ការងារផែនការ ការងារគ្រប់គ្រងបរិស្ថាន និងការងារគាំទ្របច្ចេកទេស​ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ​ ដែលមាននៅក្នុងសេចក្តីព្រាងផែនការងារឆ្នាំ២០១៩ នេះ។

លទ្ធផលពីកិច្ចប្រជុំពិគ្រោះយោបល់ថ្ងៃនេះ​ នឹងបញ្ជូនទៅពិភាក្សាសុំការណែនាំពីតម្រូវការថវិកា នៅក្នុងកិច្ចប្រជុំគណៈកម្មការថវិកា របស់គណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់មកសេចក្តីព្រាងចុងក្រោយនៃផែនការការងារសម្រាប់ឆ្នាំ២០១៩ នេះ នឹងដាក់សុំការអនុម័ត និងឯកភាពពីគណៈកម្មាធិការរួម​ និងក្រុមប្រឹក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២៥ នាចុងខែវិច្ឆិកា ឆ្នាំ២០១៨៕