Developed by Khmer Focus
ជួប និងប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិ លើការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ MRC (ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល និង​ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​មក​ពី​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្រសួង​ការ​បរ​ទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​​ ក្រសួង​ធនធានទឹក និងឧតុនិយម​ ក្រសួងរ៉ែ និងថាមពល​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ នាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងអាជ្ញាធរទន្លេសាប ទទួលជួប និងប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិ លើការអនុវត្តផែនការយុទ្ធសាស្ត្រ របស់ MRC ២០១៦-២០២០ ដែលដឹកនាំដោយលោក Jeremy Bird អតីតនាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងសមាជិក៕