Developed by Khmer Focus
កិច្ចប្រជុំលើកទី២ របស់ក្រុមការងារស្តីពី ការពិគ្រោះយោបល់ជាមុន នៃសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ (ថ្ងៃទី ០៥-០៧ ខែវិច្ឆិកា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារ​កម្ពុជា ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ និង​ថាមពល និង​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ​លើកទី២ របស់ក្រុមការងារ MRC PNPCA JCWG ស្តីពី ការពិគ្រោះយោបល់ជាមុននៃសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ ដោយមានការចូលរួមពីមន្ត្រីក្រុមងារ JC PNPCA នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រី​ MRCS  ជំនាញការអន្តរជាតិ  ម្ចាស់គម្រោង និងមន្ត្រីនៃក្រសួងរ៉ែ និងថាមពលរបស់ឡាវ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បី៖

១/ ​ពិភាក្សា និងផ្តល់យោបល់លើសេចក្តី​ព្រាងលើកទី​១  របាយការណ៍បច្ចេកទេស របកគំហើញពីឯកសារសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ

២/ ពិនិត្យកែសម្រួលឱ្យមានភាពប្រសើរឡើងនូវវិធីសាស្ត្រវាយតម្លៃ និងលទ្ធផលនៃសេចក្តីព្រាងលើកទី១ ​របាយការណ៍បច្ចេកទេស

៣/ ចែករំលែក និងពិភាក្សា លើរបកគំហើញបឋមរបស់ថ្នាក់ជាតិ លើការពិនិត្យមើលលើឯកសារ​បច្ចេកទេសនៃសំណើគម្រោង ប៉ាក់ឡាយ  និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់ជាតិលើក​ទី១

៤/ ពិនិត្យ ពិភាក្សា និងឯកភាពលើការផ្តល់យោបល់ពីវេទិកាថ្នាក់តំបន់លើកទី១ លើសំណើគម្រោងប៉ាក់ឡាយ និង

៥/ ពិភាក្សា និងឯកភាពលើសំណើរៀបចំវេទិកាលើកទី២ និងកិច្ចប្រជុំលើកទី៣ របស់ JCWG។

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារបានធ្វើដំណើរទស្សនកិច្ច ចុះពិនិត្យទីតាំងគម្រោងទំនប់វារីអគ្គិសនី ប៉ាកឡាយ របស់ឡាវ លើដងទន្លេមេគង្គ ដោយមានក្រុមការងារថ្នាក់តំបន់ និងក្រុមការងារអន្តរ-ក្រសួងកម្ពុជា នៅស្រុកប៉ាក់ឡាយ ខេត្តសាយ៉ាប៊ូរី៕