Developed by Khmer Focus
សិក្ខាសាលាបច្ចេកទេសស្តីពី ការប្រើប្រាស់ក្របខ័ណ្ឌសូចនាករ SDG 6.5.1 (ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​សិក្ខាសាលា​បច្ចេក​ទេស​ស្តីពី ការ​ប្រើប្រាស់​ក្រប​ខ័ណ្ឌ​សូចនាករ SDG 6.5.1 ដើម្បី​ជួយ​តម្រង់​ទិស​ការ អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ឆ្លងដែន ទន្លេសាប-សុងក្លា កម្ពុជា-ថៃ ដោយមានការចូលរួមពីសមាជិកក្រុមការងារអនុវត្តន៍គម្រោង នៃអាជ្ញាធរទន្លេសាប តំណាងសហគមន៍​ជលផល​ស្តីក្រោម រហាល់សួង ខេត្តបាត់ដំបង និងក្រុមការងារត្រួតពិនិត្យតាមដានវាយតម្លៃរបស់នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី៖

១. ណែនាំពីខ្លឹមសារនៃសូចនាករ SDG 6.5.1

២. សម្របសម្រួលការពិភាក្សារវាងក្រុមការងារអនុវត្តន៍គម្រោងសហប្រតិបត្តិការ ទំនាក់ទំនង និងផ្សព្វផ្សាយរវាងអាងបឹងទន្លេសាប និងសុងក្លា ដោយប្រើក្របខ័ណ្ឌត្រួតពិនិត្យតាមដានសូចនាករSDG6.5.1 នេះ និង

៣. ពិភាក្សាលើចំណុចតម្រង់ទិសសំខាន់ៗ សម្រាប់អនុវត្តន៍គម្រោងជាបន្ត៕