Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការវាយតម្លៃ និងកំណត់អាទិភាព នៃរបាំងឧបសគ្គដល់ការចរាចររបស់ត្រី (ថ្ងៃទី ០៧-០៩ ខែវិច្ឆិកា ឆ្នាំ២០១៨)

ថៃ៖ លោក សួស ប៊ុនថន អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រុម​ការងារ​កម្ពុជា​មក​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​រដ្ឋបាលជលផល បាន​ចូល​រួម​សិក្ខាសាលា​បណ្តុះ​បណ្តាល​ថ្នាក់​តំបន់​ស្តីពី ការ​វាយ​តម្លៃ និង​កំណត់អាទិភាព នៃរបាំងឧបសគ្គដល់ការចរាចររបស់ត្រី ក្នុងសំណង់ប្រព័ន្ធធារាសាស្រ្ត ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងមន្រ្តីលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ។

គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តល គឺដើម្បី (១) សិក្សា វាយតម្លៃ និងការកំណត់អាទិភាព នៃសុខដុមនីយកម្ម សម្រាប់ផ្លូវត្រីឆ្លងកាត់ និង (២) សិក្សាពីគ្រោងប្លង់ កាសាងសង់ និងការតាមដាន ដោយប្រើប្រាស់ GIS និង QGIS៕