ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាពសេចក្តីព្រាងរបាយការណ៍ ស្ថានភាពអាងទន្លេមេគង្គ (SOBR 2018) ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។
គោលបំណងកិច្ចប្រជុំ៖
១)- បង្ហាញអំពីការឆ្លើយតបទៅនឹងមតិយោបល់ និងសំណូមពររបស់ប្រទេសទាំងបួនដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ (MRC)
២)- ធ្វើបច្ចុប្បន្នភាព និងពិភាក្សារួមគ្នាក្នុងការកែសម្រួលចុងក្រោយនៃ SOBR 2018 (Version 3.04)
៣)- ពិភាក្សាអំពីបញ្ហាដែលមិនទាន់ឯកភាពគ្នាក្នុងកិច្ចប្រជុំកម្រិតថ្នាក់ជាតិតាមប្រទេសនីមួយៗ និង
៤)- គ្រោងបញ្ចប់របាយការណ៍ SOBR 2018 នៅថ្នាក់តំបន់ និងជំហ៊ានបន្ទាប់ធ្វើការបោះពុម្ពផ្សាយអំពី SOBR 2018៕