Developed by Khmer Focus
សិក្ខាសាលាអ្នកពាក់ព័ន្ធថ្នាក់ជាតិស្តីពី ចក្ខុវិស័យនាពេលអនាគត សម្រាប់ការអភិវឌ្ឍ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុេជា បាន​ដឹកនាំ​សិក្ខាសាលា​អ្នក​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ស្តីពី ចក្ខុវិស័យ​នា​ពេល​អនាគត សម្រាប់​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​ធនធាន​ទឹក​ឆ្លងដែន រវាងកម្ពុជា និងឡាវ នៅខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលឧបត្ថម្ភថវិកាដោយ GIZ ដោយ​មានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័ន មន្ទីរ​ពាក់ព័ន្ធ វិទ្យាស្ថានជាតិ អង្គការមួយចំនួន រួមទាំងអង្គការក្រៅរដ្ឋាភិបាល សហគមន៍នេសាទ សហគមន៍ទេសចរណ៍ខេត្តស្ទឹងត្រែង ទីប្រឹក្សាគម្រោងជាតិ ទីប្រឹក្សា NIP ជំនាញការអន្តរជាតិ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលមានលោក គឹម សីហា អនុប្រធាននាយកដ្ឋាន លោក សាក់ សំអុល និងលោក នៀ តុលា មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី បំពេញបន្ថែមនូវការរកឃើញរបស់ក្រុមការងារជាតិ និងគណៈកម្មាធិការដឹកនាំ និងចែករំលែកចក្ខុវិស័យនាពេលអនាគត របស់សហគមន៍ស្ទឹងត្រែង និងអ្នកធ្វើសេចក្តីសំរេចចិត្តថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងចែករំលែកនូវចក្ខុវិស័យ សម្រាប់ខេត្តស្ទឹងត្រែង និងការព្រួយបារម្ភរបស់សហគមន៍ និងប្រជាជនដែលទទួលរងផលប៉ះពាល់ដោយការសម្រេចចិត្ត ដែលបានធ្វើឡើងនាពេលបច្ចុប្បន្ននេះ៕