វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ របស់គណៈកម្មការថវិកា MRC លើកទី៧ ដើម្បីពិនិត្យ និងពិភាក្សាកែសម្រួលឡើងវិញនូវថវិកាចំណាយក្នុងផែនការការងារ របស់គណ:កម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៩ ដោយមានការចូលរួមពី មន្ត្រីក្រុមការងារថវិកាពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីក្រុមការងារលេខាដ្ឋាន MRC។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ក្រុមការងាររបស់លេខាធិការដ្ឋាន MRC នឹងធ្វើកាកែសម្រួលបញ្ចូលនូវយោបល់ និងអនុសាសន៍ របស់អង្គប្រជុំ ហើយនឹងរៀបចំបញ្ចប់ឯកសារសេចក្តីព្រាងចុងក្រោយផែនការការងា សម្រាប់ MRC ឆ្នាំ២០១៩ នេះ ដាក់ជូនគណៈកម្មាធិការរួម ដើម្បីសុំការអនុម័ត និងសុំការឯកភាពពីក្រុមប្រឹក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៥ ចុងខែវិច្ឆិកា ខាងមុខនេះ៕