Developed by Khmer Focus
ចុះសិក្សាវាយតម្លៃសារពើភ័ណ្ឌ នៃរបាំងឧបសគ្គដល់ការចរាចររបស់ត្រី (ថ្ងៃទី ២០-២២ ខែវិច្ឆិកា ឆ្នាំ២០១៨)

វៀតណាម៖ លោក សួស ប៊ុនថន អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រុម​ការ​ងារ​មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​រដ្ឋបាល​ជលផល បាន​ចូល​រួម​ជាមួយ​ក្រុម​ការងារ​មក​ពីប្រទេស​វៀតណាម លេខាធិការដ្ឋាន គណៈកម្មការទន្លេ​មេគង្គ ជំនាញ​ការ​អន្តរ​ជាតិ មកពី USAID និងតំណាងមកពី SEAFDEC ចុះសិក្សាវាយតម្លៃ​សារពើភ័ណ្ឌ នៃរបាំងឧបសគ្គដល់ការចរាចររបស់ត្រី តាមសំណង់ប្រព័ន្ធធារាសាស្រ្ត នៅក្នុងប្រទេសវៀតណាម។

គោលបំណងនៃការសិក្សាគឺដើម្បីជ្រើសរើសយកសំណង់ធារាសាស្រ្តមួយកន្លែង ក្នុងចំណាម ១០កន្លែង សម្រាប់សាងសង់ផ្លូវត្រីឆ្លងកាត់៕