Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលពីការសិក្សាសាកល្បង (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ ពិគ្រោះយោបល់​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធផល​ពី​ការ​សិក្សា​សាកល្បង នៃ​ការ​តាម​ដាន​ការ​ប្រើប្រាស់​ដីកសិកម្ម ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងជំនាញការជាតិ។

គោលបំណងនៃកិច្ចប្រជុំ​គឺដើម្បី (១). បង្ហាញលទ្ធផលដែលបានសិក្សាកន្លងមកដោយក្រុមការងារ (២). ពិភាក្សា និងប្រមូលយោបល់កែលម្អលទ្ធផលពីការសិក្សា ដើម្បីរៀបចំរបាយការណ៍បញ្ចប់៕