កិច្ចប្រជុំលើកទី២២ ជាមួយដៃគូរសន្ទនា (ចិន និងមីយ៉ាន់ម៉ា) (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨)
វៀតណាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៨ បានជួបប្រជុំលើកទី២២ ជាមួយដៃគូរសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមជិក គណៈកម្មការទន្លេមេគង្គ។
កិច្ចប្រជុំនេះមានគោលបំណង៖ (១). ចែករំលែកនូវព័ត៌មាន និងបទពិសោធន៍នៃការអនុវត្តគម្រោង លើទន្លេឡាងឆាង-មេគង្គ (២). លទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល ២២ឆ្នាំកន្លងមក រវាង MRC ជាមួយចិន និងមីយ៉ាន់ម៉ា និង (៣). បន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត លើប្រព័ន្ធចែករំលែកទិន្នន័យ និងព័ត៌មាន នៃប្រតិបត្តិការលំហូរទន្លេ និងអាងស្តុកទឹក ក៍ដូចជាការចូលរួមសិក្សាបច្ចេកទេស និងការកសាងសមត្ថភាពលើការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត៕