វៀតណាម៖ ក្រុមកាងារគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ សម្រាប់កម្ពុជា ដឹកនាំដោយឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទៅចូលរួមកិច្ចប្រជុំត្រៀម JC សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គលើកទី២៥ ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ និងមន្ត្រីមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ឡាវ ថៃ និងវៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីស្តាប់សេចក្តីរាយការណ៍ពីវឌ្ឍនភាពប្រតិបត្តិការងារ របស់គណៈកម្មការទន្លេមេគង្គ ក្នុងឆ្នាំ២០១៨ និងទិសដៅកាងារឆ្នាំ២០១៩ រួមមាន ការងារផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស របស់លេខាធិការដ្ឋាន MRC ការពង្រឹងដៃគូសហប្រតិបត្តិការ ក្នុងយន្តការនានា ក្នុងតំបន់ និងការងាររៀបចំយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំដែលបានកំពុងរៀបចំ PDG2018, SHDS2018, SOBR, TbEIATGs, JEM និងJAP។ ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព៖ (1). លក្ខន្តិកៈបង្កើតគណៈកម្មាធិការសវនកម្មរបស់ MRC និង (2). ការអនុវត្តបណ្តានីតិវិធីរបស់ MRC និង វេទិការរួម រួមទាំងផែនការសកម្មភាពរួម សម្រាប់គម្រោងទំនប់វារីអគ្គិសនី ប៉ាក់ បេង និងសាយាប៉ូរី។ ពិនិត្យ និងអនុម័តផែនការសកម្មភាពរបស់ MRC សម្រាប់ឆ្នាំ2019៕