ភ្នំពេញ៖ លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមការងារថវិកា នៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលរៀបចំដោយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ និងដោយមានការចូលរួមពីសមាជិកក្រុមការងារថវិកា នៃក្រសួង ស្ថាប័នរាជរដ្ឋាភិបាល។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានផ្តល់នូវបទបង្ហាញ (១) សាវតានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងការកែទម្រង់ប្រព័ន្ធថវិកា (BSR) នៅកម្ពុជា (២) ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិកា (៣) យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ (៤) ផែនទីចង្អុលផ្លូវឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្ត្រឆ្នំា២០២៥។
លទ្ធផលនៃសិក្ខាសាលាផ្សព្វផ្សាយផ្តោតសំខាន់ទៅលើ៖
ទី១- ការសម្រេចយកថវិកាសមិទ្ធកម្ម តាមម៉ូដែល “ថវិកាព័ត៌មានសមិទ្ធកម្ម”
ទី២- ការដាក់ចេញគោលដៅថ្មី នៅតែមានមហិច្ឆិតាខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃការអភិវឌ្ឍ
ទី៣- ចំណុចគន្លឹះក្នុងការធានាឱ្យបានជោគជ័យនៃ PFMRP និង BSR៖
=> ភាពជាអ្មកដឹកនាំ និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ជាពិសេស ការគាំទ្រយ៉ាងមុតមាំ និងឥតងាករេពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា => ភាពជាម្ចាស់នៃតួអង្គពាក់ព័ន្ធ ក្នុងការអនុវត្តការងារកែទម្រង់ និង => ការចូលរួមពីដៃគូអភិវឌ្ឍន៍ ដើម្បីផ្តល់នូវការគាំទ្រខាងចំណេះដឹង និងការបន្តដើរតួនាទីចូលរួមតាមដានរបៀបវារៈកែទម្រង់ និងសហការបង្កើតជាបរិស្ថានល្អសម្រាប់ការអនុវត្តកែទម្រង់៕