ក្រុមការងារ IUCN បានធ្វើបទបង្ហាញស្តីពី ឧបករណ៍សម្រាប់ការរៀបចំផែនការគ្រប់គ្រងធនធានទឹក និងថាមពល (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៨)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាមួយក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដែលដឹកនាំដោយឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចូលរួមស្តាប់ ការធ្វើបទបង្ហាញ និងជម្រាបជូនដោយក្រុមការងារ IUCN ស្តីពី ឧបករណ៍សម្រាប់ការរៀបចំផែនការគ្រប់គ្រងធនធានទឹក និងថាមពល នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម៕