Developed by Khmer Focus
សិក្ខាសាលារៀបចំផែនការថ្នាក់តំបន់លើកទី២ ស្តីពីការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព (ថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា​មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលារៀបចំផែនការ ថ្នាក់តំបន់លើកទី២ ស្ដីពី ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព ដោយមានការចូលរួមពីក្រុមការងារនៃប្រទេស​ជាសមាជិក MRC មន្ត្រីលេខាធិការដ្ឋាន MRC និងជំនាញការអន្តរជាតិ។

គោលបំណងនៃសិក្ខាសាលាគឺ៖ (១). ពិនិត្យលើវឌ្ឍនភាពការងារវិភាគដែលបានធ្វើការពិភាក្សាកន្លងមក ដូចជាការបន្ថែមជម្រើស (Pathway) និងពន្យល់លម្រិតនៃភាពខុសគ្នានៃជម្រើសទាំង៥ (២). ពិភាក្សាលើលទ្ធផលនៃការវិភាគជម្រើស រួមទាំងឱកាស និងហានិភ័យ សម្រាប់ប្រទេសសមាជិក ក៏ដូចជាក្នុងតំបន់ទាំងមូល និង(៣). ពិនិត្យ និងពិភាក្សាអំពីធាតុសំខាន់ដែលត្រូវដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព និងសកម្មភាពជាយុទ្ធសាស្ត្រដែលពាក់ព័ន្ធ៕