វៀតណាម៖ ក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន រដ្ឋបាលជលផល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញការថ្នាក់តំបន់ស្តីពី ការបញ្ចប់ការកែសម្រួលក្របខ័ណ្ឌសូចនាករ គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
១)- ផ្តល់យោបល់ និងត្រួតពិនិត្យរួមលើឯកសារ MRC-IF version 4
២)- ពិភាក្សា និងដោះស្រាយបញ្ហាមួយចំនួនដែលមិនទាន់សម្រេចនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនិងថ្នាក់តំបន់ និង
៣)- ពិនិត្យ និងកែសម្រួលលើការបោះពុម្ពផ្សាយឯកសារ MRCS-IF ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដែលបានឯកភាពគ្នាដោយបណ្តាប្រទេសជាសមាជិក៕