Developed by Khmer Focus
សិក្ខាសាលាដៃគូទឹកកម្ពុជាប្រចាំ ឆ្នាំ២០១៨ (ថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ សិក្ខាសាលាដៃគូទឹកកម្ពុជា ប្រចាំ​ឆ្នាំ២០១៨ ដោយមាន​ការ​ចូល​រួម​ពីសមាជិក​ដៃគូទឹក​កម្ពុជា នៃក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល គ្រឹះស្ថាន​សិក្សា សហគមន៍​មូលដ្ឋាន និង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGO Forum)។

គោលបំណង​នៃសិក្ខាសាលាគឺ​ដើម្បី​៖

១. ចែករំលែកបទពិសោធន៍ពីការអនុវត្ត ការគ្រប់គ្រងធនធានទឹកចម្រុះ នៅតំបន់អាងទន្លេមេគង្គកម្ពុជា តាមរយៈការត្រួតពិនិត្យតាមដាន សូចនាករ SDG 6.5 និងកំណត់ផែនការសកម្មភាពសហប្រតិបត្តិការយូរអង្វែង

២. ពិគ្រោះយោបល់ជាមួយដៃគូ និងភាគីពាក់ព័ន្ធសំខាន់ៗ លើឯកសារគម្រោង “ទឹក អាកាសធាតុ និងការអភិវឌ្ឍ” ដើម្បីកំណត់គម្រោងអាទិភាព និងឯកសារនទីចង្អុលថ្នាក់ជាតិ និង

៣. ដើម្បីរាយការណ៍អំពីលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងជ្រើសរើសប្រធាន និងក្រុមប្រតិបត្តិការ ដៃគូទឹកកម្ពុជា សម្រាប់អាណត្តិថ្មី៕