Developed by Khmer Focus
វេទិកាសន្ទនាស្តីពី គោលនយោបាយភស្តុភារកម្ម និងសិក្ខាសាលាស្តីពី ការដឹកជញ្ជូន (ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩)

ភ្នំពេញ៖ លោក មាក ឆវណ្ណារិយ អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និងចំណេះដឹង នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​វេទិកា​សន្ទនា​ស្តីពី គោលនយោបាយ​ភស្តុភារកម្ម និង​សិក្ខាសាលា​ស្តីពី ការ​ដឹក​ជញ្ជូន​ក្នុង​ខ្សែ​សង្វាក់​សីតុណ្ហភាព​ត្រជាក់ និង​ភស្តុភារកម្ម​បៃតង ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការ​ជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ដោយមានអ្នកចូលរួមចំនួន ៨០នាក់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រសួង ស្ថាប័នប្រទេសជប៉ុន៕