Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ របស់អ្នកសម្របសម្រួលការងារ (ថ្ងៃទី ១៤-១៥ ខែកុម្ភ: ឆ្នាំ២០១៩)

បាងកក៖ ក្រុមការងារ សម្រប​សម្រួល​ការងារ រវាង​​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាមួយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានចូលរួមកិច្ចប្រជុំ​ថ្នាក់តំបន់ របស់ក្រុមការងារសម្របសម្រួលការងារ រវាង​គណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ជាមួយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដើម្បីពិភាក្សាពីការចាប់ផ្តើមអនុវត្តន៍ផែនការការងាររបស់ MRC ឆ្នាំ២០១៩ ក្នុងរយ:ពេល ៦ខែដំបូងរបស់ខ្លួន​។

គោលបំណង​សំខាន់នៃកិច្ចប្រជុំ ដើម្បី៖

(១) យល់ដឹងពីសកម្មភាពចំបងៗ ដែលមានទំនាក់ទំនងគ្នាក្នុងក្របខណ្ឌការងារ MRC ដែលទាមទារនូវកិច្ចសហការ និងដំណើរការសម្របសម្រួលការងារជាមួយគ្នា រវាងមន្ត្រី MRCS និង NMCS និងការបញ្ជាក់ឡើងវិញពីមុខងារ និងតួនាទីរបស់ National Coordinators និង assistants នៅថ្នាក់ជាតិ

(២)​ យល់ដឹងពីសកម្មភាពការងារចំបងៗ ដែលមានក្នុងផែនការការងារឆ្នំា២០១៩ តាមអង្គភាពទាំងបួន របស់លេខាធិការដ្ឋាន MRC (AD/OCEO, EP, PD,TD/RFMMC) ជាពិសេសផ្តោត និងយកចិត្តទុកដាក់អនុវត្តន៍ការងារក្នុងរយ:ពេល ៦ខែដំបូង ឆ្នាំ២០១៩ និងអនុសាសន៍អនុវត្តន៍លើបញ្ហាធំៗ ដែលបានកំណត់ក្នុង MTR SP ២០១៦-២០២០ និង

(៣) ពិភាក្សាក្រុមការងារតាមអង្គភាពនីមួយៗ ដើម្បីដាក់វិធានការណ៍អនុវត្តន៍សកម្មភាពការងារ ឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក ក្នុងផែនការការងារប្រចាំឆ្នាំ២០១៩៕