Developed by Khmer Focus
កិច្ចប្រជុំ PNPCA-JCWG លើកទី៣ ស្តីពី ដំណើការពិគ្រោះយោបល់ជាមុនលើសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ គណៈ​កម្មាធិការ​រួម (PNPCA-​JCWG) សម្រាប់​កម្ពុជា រួម​មាន​តំណាង​មក​ពី​ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល និង​ជំនាញ​ការ​ជាតិ ចូល​រួម​កិច្ច​ប្រជុំ PNPCA-​JCWG លើក​ទី៣ ស្តីពី ដំណើរការ​ពិគ្រោះយោបល់​ជាមុនលើសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ (PLHPP) ដោយមានការចូលរួមពីក្រុមការងារ PNPCA-JCWG នៃប្រទេសសមាជិក គណៈកម្មការទន្លមេគង្គ ម្ចាស់គម្រោង និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លមេគង្គ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចែករំលែកព័ត៌មាន ពីលទ្ធផលនៃវេទិកាថ្នាក់តំបន់ និងកិច្ចប្រជុំថ្នាក់ជាតិស្តីពី PLHPP និងផ្តល់ឱកាសដល់ក្រុមការងារ PNPCA-JCWG ពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍ ការពិនិត្យមើលបច្ចេកទេសរបស់ MRCS   និងពិភាក្សាលើសេចក្តីព្រាងកម្មវិធី និងសេចក្តីព្រាងសេច្តីថ្លែងការរួមរបស់ MCR-JC សម្រាប់កិច្ចប្រជុំពិសេសរបស់ MRC-JC (Special Session of MRC-JC)៕