Developed by Khmer Focus
កិច្ចប្រជុំការងារថ្នាក់តំបន់ស្ដីពី Mekong-HYCOS ដំណាក់កាលទី២ (ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩)

បាងកក៖ ក្រុម​ការងារ Mekong-​HYCOS កម្ពុជា រួម​មាន​លោក មាក ឆវណ្ណារិយ អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង លោក សាខុន ប៉ូរី អនុប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ លោក យិន សាវុធ ប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ និង​មន្ត្រី​ទទួល​បន្ទុក​គ្រប់គ្រង​ទិន្នន័យ បាន​ចូល​រួម​កិច្ចប្រជុំ​ការងារ​ថ្នាក់​តំបន់​ស្ដីពី Mekong-HYCOS ដំណាក់កាលទី២ លើការងាតាមដានធារទឹក និងកំណកកករ និងការកែលម្អរការគ្រប់គ្រងទិន្នន័យ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖

១. បញ្ចប់នូវបញ្ជីឈ្មោះស្ថានីយ Mekog-HYCOS ដែលត្រូវកែលម្អរ និងដំឡើងថ្មី ដំណាក់កាលទី២ សម្រាប់ប្រទេសជាសមាជិកទាំងបួន

២. ពិភាក្សាលើសំណើសកម្មភាពនៅពេលស្ថានីយថ្មីដំណើរការ

៣. ពិភាក្សាលើការអនុវត្តគម្រោងតាមដានធារទឹក និងកំណកកករ ដែលបានអនុវត្តពីឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០១៩-២០២០ និង

៤. របាយការណ៍វឌ្ឍនភាពនៃការអនុវត្ត និងការកែលម្អរការគ្រប់គ្រងទិន្នន័យ៕