សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់គម្រោងទំនប់វារីអគ្គិសនីនៅលើទន្លេមេ (PDG2018) ដោយមានអ្នកចូលរួមមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គិសនីកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកជំនាញការថ្នាក់ជាតិ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖
(១)- ពិនិត្យ និងពិភាក្សាលើតម្រូវការសំខាន់ៗសម្រាប់ធ្វើបច្ចុប្បន្នភាព PDG2009 និងដំណើរការសម្រាប់ធ្វើបច្ចុប្បន្នភាព
(២)- បង្ហាញពីរចនាសម្ព័ន្ធ PDG 2018 version 1
(៣)- ប្រមូលមតិយោបល់ ដើម្បីកែលម្អរ PDG 2018 version 1 និង
(៤)- ពិភាក្សាលើជំហ៊ានបន្ទាប់ និងរៀបចំដាក់ឆ្លងជូន JC និង Councils ពិនិត្យ និងអនុម័ត៕